ព័តមានទាន់ហេតុកាណ៏

តើរវាងការចូលចិត្ត និងការស្រឡាញ់ខុសគ្នាដូចម្តេចខ្លះ?

72

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីមុនការស្វែងរកមនុស្សម្នាក់ដែលយើងពេញចិត្តគឺពិតជាពិបាកខ្លាំង ហើយព្យាយាមធ្វើអោយគេចូលចិត្តយើងវិញរឹតតែពិបាក និងចំណាយពេលច្រើនទៀតផង។ តែបច្ចុប្បន្ននេះកម្មវិធីអនឡាញជាច្រើនពាសពេញពិភពអ៊ិនធើណេត អាចជួយស្វែងរកមនុស្សដែលចូលចិត្តអ្នក និងមានចំណង់ចំណូលចិត្តដូចអ្នកបានយ៉ាងរហ័ស និងងាយស្រួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា អ កុ ស ល កម្មវិធីទាំងអស់នេះគ្រាន់តែជួយអ្នកបានមួយផ្នែកប៉ុណ្ណោះ ព្រោះកម្មវិធីទាំងនោះមិនអាចប្រាប់អ្នកបានថានរណាម្នាក់ស្រឡាញ់អ្នកពិត ឫគ្រាន់តែចូលចិត្តអ្នកប៉ុណ្ណោះ។ ហេតុនេះហើយទើប​ Maha Khmer នាំអ្នកអោយអ្នកស្គាល់ពីភាពខុសគ្នារវាងការចូលចិត្ត និងការស្រឡាញ់ដូចតទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ញញឹមហើយមុខឡើងក្រហម៖ យើងមិនដឹងថាមនុស្សសំខាន់របស់យើងកំពុងគិតពីអ្វី ហើយធ្វើអ្វីទេពេលអ្នកមិននៅក្បែរ។ តែបើមុខរបស់អ្នកឡើងក្រហម ហើយញញឹមតែម្នាក់ឯងពេលកំពុងគិតពីគេនោះ ជាសញ្ញាបញ្ជាក់ថាអ្នកស្រឡាញ់គេហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២. ធ្វើជាខ្លួនឯង៖ នៅពេលដែលអ្នកតាមស្រឡាញ់គេ អ្នកព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងអោយល្អ និងប្រុងប្រយ័ត្នបំផុតដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការស្រឡាញ់ពីដៃគូម្ខាងទៀត។ តែបើនរណាម្នាក់ស្រឡាញ់អ្នកពិត អ្នកមិនចាំបាច់ខំធ្វើអ្វីអោយល្អឥតខ្ចោះនោះទេ ព្រោះថាគេស្រឡាញ់យើងដោយសារខ្លួនយើងពិតប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. នៅជាមួយគេរហូត៖ នៅពេលអ្នកចាប់ផ្តើមទាក់ទងគ្នាដំបូងៗឡើយ អ្នកចង់ដើរលេងជាមួយគ្នា និងស្គាល់ពីអ្វីប្លែកថ្មីៗជាមួយគ្នាអោយបានច្រើន តែពេលដែលអ្នកចង់នៅជាមួយគេទោះមិនបានធ្វើអ្វី ឫទៅណាក៏ដោយ នោះហើយគឺជាស្នេហាពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤. ការប្រច័ណ្ឌបន្តិចបន្តួច៖ អ្នកខ្លះគិតថារឿងប្រច័ណ្ឌនេះមិនគួរកើតមានឡើងទេប្រសិនបើយើងពិតជាស្រឡាញ់គ្នាស្មោះពិតមែន ក៏ប៉ុន្តែការប្រច័ណ្ឌគួរតែមានតិចតួចដែរ ព្រោះវាជាសញ្ញាដ៏ល្អដែលបង្ហាញថាអ្នកមើលឃើញថាដៃគូរខ្លួនពិតជាមានតម្លៃខ្លាំងណាស់ដែលធ្វើអោយអ្នកចង់ការពារទុកមិនអោយបាត់បង់ឡើយ។ យ៉ាងណាក្តីការប្រច័ណ្ឌហួងហែងជ្រុលក៏មិនល្អដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. រូបរាង៖ គ្មាននរណាម្នាក់ដែលមិនខ្វល់ពីរូបរាងរបស់ខ្លួនទេ។ យើងតែងតែពិនិត្យមើលគ្រប់កន្លែងតាំងពីសក់ក្បាល ដល់ចុងជើង ហើយនេះជារឿងធម្មតាទេ។ ប៉ុន្តែបើយើងកំពុងតែនៅក្បែរមនុស្សជាទីស្រឡាញ់របស់យើងនោះ យើងលែងខ្វល់ពីរឿងទាំងអស់នេះទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. ការចំណាយពេលវេលារបស់អ្នក៖ ពេលអ្នកចាប់ផ្តើមទាក់ទងគ្នាដំបូងៗ អ្នកចង់នៅក្បែរគេ និងចំណាយពេលវេលាជាមួយគេគ្រប់នាទី។ តែនៅពេលដែលអ្នកនៅជាមួយគ្នាយូរៗទៅ អ្នកនឹងយល់ពីគ្នា ហើយជំរុញគ្នាទៅវិញទៅមកៗ អោយចំណាយពេលជាមួយមនុស្សសំខាន់ក្នុងជីវិតផ្សេងៗទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. ទទួលយកចំនុចអាក្រក់របស់គ្នា៖ ពីដំបូងឡើយយើងតែងតែគិតថាខ្លួនបានជ្រើសរើសដែគូម្នាក់ដែលល្អឥតខ្ចោះ តែនៅពេលដែលយើងចាប់ផ្តើមមើលឃើញពីចំនុចអាក្រក់របស់ដៃគូអ្នក ហើយព្រមទទួលយកចំនុចទាំងនោះដោយឥតលក្ខខណ្ឌ នេះហើយគឺជាសញ្ញានៃស្នេហាពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. បារម្ភនៅពេលបាត់ដំណឹងយូរ៖ ពេលដែលយើងកំពុងតែទន្ទឹងចាំនរណាម្នាក់យ៉ាងយូរ ហើយគេបែជាមិនកន្តើយសូម្បីតេផ្ញើសារតបមកវិញ អ្នកប្រាកដជាខឹងខ្លាំងណាស់។ តែបើអ្នកពិតជាស្រឡាញ់គ្នាពិតមែន អ្នកប្រាកដជាទុកចិត្ត មិនសង្ស័យគ្នា ហើយបារម្ភថាមានរឿងអ្វីល្អបានកើតឡើងចំពោះដៃគូរបស់អ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. សេចក្តីទុកចិត្ត៖ យើងអាចចូលចិត្តនរណាម្នាក់ដោយគ្រាន់តែឃើញមួយភ្លែត។ ស្នេហាពិតទាមទារអោយមានការទុកចិត្តរវាងគ្នាទៅវិញទៅមក ប៉ុន្តែទំនុកចិត្តនេះមិនអាចកើតឡើងដោយងាយៗនោះទេ ហើយដើម្បីរក្សាទំនុកចិត្តរវាងគ្នាកាន់តែពិបាន។ ដូចនេះប្រសិនបើមាននរណាម្នាក់ផ្តល់ទំនុកចិត្ត និងការស្រឡាញ់ដល់អ្នកហើយ កុំធ្វើបាបចិត្តគេអោយសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១០. ថ្ងៃសំខាន់ៗ៖ ពេលដែលយើងជាមួយមនុស្សដែលយើងស្រឡាញ់គឺពិតជាមានក្តីសុខណាស់ ហើយ ពេលវេលាក៏ដើរលឿនដូចគ្នា ដូច្នេះយើងមិនបានខ្វល់រាប់ចំនួនថ្ងៃ ខែ ឫឆ្នាំ ដែលបាននៅជាមួយគ្នាទេ។ ប៉ុន្តែយើងក៏ត្រូវចាំថ្ងៃសំខាន់ៗទាំងអស់នោះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១១. ការចំណាយពេល៖ ការចំណាយពេលវេលារបស់អ្នកជាមួយមនុស្សជាទីស្រឡាញ់គឺពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងស្នេហា។ ប៉ុន្តែការចំណាយពេលវេលាជាមួយមនុស្សដែលធ្វើអោយទំនាក់ទំនងស្នេហារបស់អ្នកដំណើរការយ៉ាងរលូន គឺរឹតតែសំខាន់ព្រោះវាអាចបង្ហាញពីការដឹងគុណរបស់យើង ទៅកាន់ពួកគាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១២. ស្រោចទឹកផ្កា៖ ពេលដែលយើងពិតជាស្រឡាញ់នរណាម្នាក់ យើងតែងតែចង់អោយគេរីកចំរើនគ្រប់ផ្នែកទៅមុខ ប្រៀបបានដូចជាផ្កាដែលយើងខំស្រោចទឹករាល់ថ្ងៃ រហូតដល់ផ្ការីក បែកត្រួយយ៉ាងស្រស់បំព្រង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៣. នៅពេលដែលឈឺ៖ នៅពេលដែលយើងមានជម្ងឺអ្វីមួយ យើងតែងតែព្យាយាមនៅអោយឆ្ងាយពីគ្រប់គ្នាដើម្បីចៀសវាងការចម្លងទៅមនុស្សផ្សេងទៀត។ តែបើមានមនុស្សម្នាក់ដែលរឹងទទឹង មិនព្រមទៅណា ហើយស្ម័គ្រចិត្តមើលថែយើងនោះ មនុស្សម្នាក់នោះពិតជាមានស្នេហ៍ស្មោះជូនអ្នកពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៤. ជ ម្លោះ៖ ស្រដៀងទៅនឹងការ ប្រ ច័ ណ្ឌដែរ ការ ឈ្លោះ គ្នា ម្តងម្កាលនៅក្នុងទំនាក់ទំនងស្នេហាគឺពិតជាធម្មតា មិនមានន័យថាស្នេហាមិនដំណើរការបានល្អឡើយ។ ប៉ុន្តែបន្ទាប់ពីឈ្លោះគ្នារួច អ្នកទាំងពីរគួរមកនិយាយពិភាក្សាគ្នារកប្រភពនៃបញ្ហា និងដោះស្រាយជាមួយគ្នាដែលបង្ហាញថាស្នេហាមួយនេះពិតជាស្នេហាដែលមានលក្ខណៈចាស់ទុំ មិនមែនដូចកូនក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៥. ការតាំងចិត្ត៖ នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ពិតមែន អ្នករស់នៅរៀងរាល់ថ្ងៃដោយគិតពីគេ ហើយចង់នៅជាមួយគេរហូត។ គ្រប់គម្រោងថ្ងៃអនាគតដែលអ្នកបានគិត និងរៀបចំសុទ្ធតែមានម្នាក់នោះទាំងអស់៕


TAG


error: Content is protected !!