ព័តមានទាន់ហេតុកាណ៏

ហេតុផលដែលមនុស្សមួយចំនួនចង់នៅព្រៅ មិនចង់រៀបការ

33

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលអ្នកធំឡើង ការជ្រើសរើសមុខរបរមួយដ៏ត្រឹមត្រូវជារឿងមួយសំខាន់ជាងគេ។ នៅពេលអ្នកបានទទួលជោគជ័យលើវា គោលដៅបន្ទាប់គឺ ដើរកម្សាន្តនៅតាមរម្យនីយដ្ឋានសប្បាយៗផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលបានធ្វើរឿងទាំងអស់នេះរួច អ្នកចាប់ផ្តើមគិតដល់ការរៀបការនឹងគូស្រករដែលសក្តិសម។ ដូច្នេះ បំណងប៉ងប្រាថ្នារបស់មនុស្សមិនចេះអស់មិនចេះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សម្នាក់ៗត្រូវយល់ថា ជីវិតមិនមែនសម្រាប់តែការរៀបការ និងសេចក្តីសុខប៉ុណ្ណោះឡើយ។ មនុស្សម្នាក់ៗអាចមានជីវិតល្អប្រសើរ ដោយមិនចាំបាច់មានរបស់ទាំងអស់នេះក៏បាន។ ទៅថ្ងៃអនាគតជាពេលវេលាដែលគូស្វាមីភរិយាពឹងពាក់លើគ្នាដោយឆ្លងកាត់ក្តីសុខ និងក្តីលំបាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទខាងក្រោមនេះនឹងបង្ហាញពីហេតុផលមួយចំនួន ដែលធ្វើឱ្យអ្នកគិតថា វាក៏ល្អម្យ៉ាងដែរ ប្រសិនបើអ្នកមិនបានរៀបការ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាជារឿងផ្ទាល់ខ្លួនរបស់អ្នក៖ នៅពេលជួបជុំមិត្តភក្តិម្តងៗ ពួកគេតែងតែសួរអ្នកថា ពេលណាអ្នករៀបការ។ ពិតប្រាកដណាស់ តើអ្នកអាចឱ្យពួកគេឃើញថា អ្នកគ្មានក្តីព្រួយបារម្ភ និងមិនប្រាថ្នាចង់រៀបការបានដោយវិធីណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែបង្ហាញស្នាមញញឹម រួចនិយាយថា វាជាជីវិតរបស់អ្នក ហើយអ្វីដែលសំខាន់វាជាការសម្រេចចិត្តរបស់អ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាពិតជាគ្មានបញ្ហាអ្វីឡើយបើរស់នៅតែម្នាក់ឯង៖ មានមនុស្សជាច្រើនដែលស្រឡាញ់ភាពឯករាជ្យ និងចូលចិត្តធ្វើអ្វីតាមចិត្តខ្លួនឯង។ នេះជារឿងមួយល្អ ហើយអ្នកមិនចាំបាច់ត្រូវផ្តល់ក្តីសុខឱ្យមនុស្សនៅជុំវិញអ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានស្នេហាមិនមែនមានន័យថាជាការរៀបការឡើយ៖ គ្មានច្បាប់ណាចែងថា នៅពេលអ្នកមានស្នេហាជាមួយមនុស្សណាម្នាក់ អ្នកត្រូវតែរៀបការនឹងមនុស្សនោះទេ។ ជួនកាល ស្នេហាអាចជោគជ័យ ហើយពេលខ្លះអាចបរាជ័យ។ នេះមិនមែនមានន័យថា អ្នកត្រូវរៀបការ នៅពេលអ្នកមានស្នេហាជាមួយគ្នានោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរៀបការមិនអាចធានាថានឹងបានរស់នៅជាមួយគ្នារហូតទៅទេ ជាឧទាហរណ៏គំរូជាច្រើន នៅពេលដែលអ្នកបានលឺថា មិត្តអ្នកដែលរៀបការរួចមិនបានចុះសម្រុងនឹងគ្នា ហើយអ្វីដែលមិនល្អគឺ ពួកគេបានលែងលះគ្នា។ ឧទាហរណ៍ទាំងនេះ មានតែធ្វើឱ្យអ្នកដឹងថា ជីវិតរបស់អ្នកនឹងមានសន្តិភាព បើគ្មានរឿងកំសត់បែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ចប់គ្នាដោយ កំ ហឹ ង៖ នៅពេលជីវិតរបស់អ្នកជួបនឹងការលំបាក អ្នកនឹងបន្ទោសលើរឿងអ្វីមួយ ដែលអ្នកមិនចូលចិត្ត ហើយក្នុងករណីនេះ វាជាការរៀបការរបស់អ្នក។ អ្នកមិនដែលគ្មានក្តីសុខឡើយ នៅពេលជីវិតអ្នកជួបនឹងរឿងលំបាកទាំងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិធីផ្សេងដើម្បីបង្ហាញការប្តេជ្ញាចិត្ត៖ អ្នកមិនចាំបាច់ត្រូវរៀបការដើម្បីបង្ហាញពិភពលោកនេះឱ្យបានដឹងថា អ្នករកបានគូស្រករហើយ។ ការបន្តដំណើរជីវិតជាមួយគ្នា ឬចំណាយពេលវេលាដ៏មានតម្លៃជាមួយគ្នាគឺគ្រាន់តែជាវិធីផ្សេងគ្នាដើម្បីធ្វើឱ្យគូស្នេហ៍អ្នកមានអារម្មណ៍ថា គេជាមនុស្សម្នាក់គត់សម្រាប់អ្នក ប៉ុន្តែការរៀបការមិនមែនត្រឹមតែជារឿងមួយនេះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់៖ ជីវិតរៀបការដែលមានសុភមង្គលត្រូវការការប្តេជ្ញាចិត្តយ៉ាងម៉ត់ចត់ចំពោះពេលវេលា និងថាមពល។ ប្រសិនបើអ្នកខ្វះចំណុចណាមួយ ស្នេហារបស់អ្នកនឹងមិនបានគង់វង្សយូរឡើយ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


TAG


error: Content is protected !!