ព័តមានទាន់ហេតុកាណ៏

អាថ៌កំបាំង ដែលមនុស្សស្រីមិនចង់ឱ្យប្រុសៗដឹង

29

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សស្រីត្រូវបានគេទទួលស្គាល់ថា ជាមនុស្សចូលចិត្តបើកចិត្តទូលាយ និងចូលចិត្តនិយាយច្រើនជាងមនុស្សប្រុស។ ប៉ុន្តែអ្នកនឹងមានការភ្ញាក់ផ្អើល ពេលបានដឹងថា មិនមែនមានតែមនុស្សប្រុសទេដែលមានរឿងត្រូវលាក់បាំង តែមនុស្សស្រីវិញក៏មានរឿងអាថ៌កំបាំងដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាថ៌កំបាំងរបស់មនុស្សស្រីគ្រប់រូប ដែលបុរសត្រូវដោះស្រាយឲ្យបាន។ ប៉ុន្តែមានមនុស្សប្រុសមួយចំនួនប៉ុណ្ណោះអាចទទួលជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងអ្វីគួរឲ្យស្មុគស្មាញដែលធ្វើឲ្យមនុស្សប្រុសពិបាកដោះស្រាយឡើយ។ ដូច្នេះ ខាងក្រោមនេះជាអាថ៌កំបាំងមួយចំនួនរបស់មនុស្សស្រី ដែលអាចអ្នកអាចជួយដោះស្រាយបាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ចង់ឲ្យបុរសជាអ្នកចាប់ផ្តើមមុន៖ វាជារឿងមួយយ៉ាងសំខាន់។ នាងមិនចូលចិត្តមើលថែ, ធ្វើគម្រោង និងធ្វើរឿងគ្រប់បែបយ៉ាងដោយខ្លួនឯងឡើយ។ នាងចង់ឲ្យបុរសជាអ្នកចាប់ផ្តើមមុន។ ទោះបីជាយ៉ាងណាក៏ដោយ នាងនឹងមិនដែលប្រាប់ពីវាឡើយ អ្នកគួរតែដឹងថា វាជារឿងសំខាន់ដែលអ្នកត្រូវអនុវត្តកិច្ចការពិបាកៗមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលបុរសចាប់ផ្តើមមុន មានន័យថា គាត់ជាអ្នករួមចំណែកក្នុងការយកចិត្តទុកដាក់ និងមើលថែនាង។ ធ្វើវាឲ្យបានច្រើន មិនថា ជារឿងអ្វីឡើយ របស់របរត្រូវទិញ, រៀបចំអាហារពេលល្ងាច ឬរៀបចំគម្រោងសម្រាប់ថ្ងៃឈប់សម្រាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. នាងចង់បានភាពភ្ញាក់ផ្អើលញឹកញាប់៖ មនុស្សស្រីគ្រប់រូបចូលចិត្តភាពភ្ញាក់ផ្អើលខ្លាំងណាស់ ដូច្នេះនាងចង់ឲ្យបុរសរបស់នាងបង្ហាញភាពឆ្នៃប្រឌិត និងភាពភ្ញាក់ផ្អើលឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។ ទោះបីវាជារឿងតូចតាចមិនសំខាន់ក៏ដោយ តែវានឹងធ្វើឲ្យមនុស្សស្រីមានអារម្មណ៏ល្អ និងមានក្តីស្រឡាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងមិនត្រូវការកាដូថ្លៃៗអ្វីទេ គ្រាន់តែបង្ហាញការចាប់ផ្តើមមុន, ក្តីព្រួយបារម្ភ និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះនាងទៅ វាពិតជាមានតម្លៃបំផុតសម្រាប់នាងហើយ។ គ្មានអ្វីត្រូវលំបាកឡើយ គ្រាន់តែបើកចិត្តឲ្យទូលាយ ហើយចេះមើលថែនាង។ នៅពេលនាងបានដឹងការពិតថា សមត្ថភាពមួយចំនួនរបស់អ្នកធ្វើឲ្យនាងមានក្តីសុខ នោះអ្នកនឹងទទួលបានរង្វាន់ឆាប់ៗពីនាងជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. នាងខ្លាចនារីផ្សេងមកចាប់យកគូស្នេហ៍នាងកាន់តែច្រើនឡើង៖ វាជាអាថ៌កំបាំងនៃភាព ភ័ យ ខ្លា ច មួយរបស់មនុស្សស្រី ដែលខ្លាចមិត្តរួមការងារ ឬមិត្តភក្តិស្រីៗទាក់ទាញយក គូ ស្នេ ហ៏ នាងទៅបាត់។ ហេតុផលតែម្យ៉ាងគត់ គឺនាងចង់បានអ្វីមួយដែលនាងមិនអាចមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. នាងចង់ឲ្យគូស្នេហ៍ស្មោះសនឹងនាង៖ មនុស្សគ្រប់រូបមិនថា អ្នកណាៗទេ តែងតែចង់ឲ្យគូស្នេហ៍របស់ខ្លួនបើកចិត្តឲ្យទូលាយ និងស្មោះសចំពោះខ្លួនជានិច្ច។ គ្មានអ្នកណាចង់បានមនុស្សល្បិចច្រើនឡើយ។ ហើយប្រាកដណាស់ មនុស្សស្រីគ្មានការលើកលែងឡើយ។ នាងអាចអត់ទោសឲ្យបានគ្រប់រឿង ប៉ុន្តែលើកលែងរឿងមួយ គឺការកុហក។ មិនថាស្ថានភាពមិនទាក់ទង ឬកំហុសឆ្គងរបស់អ្នកអាក្រក់បែបណាទេ នាងនៅតែចង់លឺអ្នក និងចង់ជួយដោះស្រាយបញ្ហាដល់អ្នកជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. នាងកត់សម្គាល់ និងព្យាយាមយល់ពីភាសាកាយវិការ៖ មនុស្សស្រីត្រូវបានគេដឹងថា មានវិញ្ញាណទី៦ ជាពិសេសនៅពេលមានទំនាក់ទំនង ស្នេ ហា។ នាងតែងតែកត់សម្គាល់ ហើយវិភាគរឿងលម្អិតគ្រប់យ៉ាងពីអ្នកដទៃ ហើយរួមទាំងភាសាកាយវិការ គូ ស្នេ ហ៍របស់នាង។ ដូច្នេះជាធម្មតាដឹងពីអារម្មណ៍គូស្នេហ៍នាងចំពោះមិត្តរួមការងារ ដែលនាងមិនដែលបានជួប។ នៅពេលនាងសង្ស័យរឿងអ្វីមួយ រឿងនោះតែងតែរំខានដល់នាង ទោះបីជានាងមិនបានដឹងថា អ្វីឲ្យពិតប្រាកដដែលរំខាននាងក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយប្រសិនបើមនុស្សស្រីសង្ស័យពីរឿងអ្វីមួយហើយ នាងនឹងមានភាពក្រៀមក្រំក្នុងចិត្តនៅពេលគូស្នេហ៍នាងមិនចំណាយពេលវេលាជាមួយនាង នៅតែក្នុងការិយាល័យធ្វើការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. នាងយល់ពីពេលវេលារបស់មនុស្សប្រុស៖ នេះជារឿងសម្ងាត់មួយ ដែលមានតែមនុស្សប្រុសមួយចំនួនប៉ុណ្ណោះបានដឹង។ មនុស្សស្រីជាច្រើនយល់ពីពេលវេលារបស់មនុស្សប្រុស។ នាងយល់យ៉ាងច្បាស់ថា ស្វាមីរបស់នាង, មិត្តភក្តិរបស់ស្វាមីនាងត្រូវការពេលវេលាខ្លះជាមួយគ្នា ហើយវាក៏ជារឿងចាំបាច់មួយដែលពួកគេត្រូវចំណាយពេលវេលាជាមួយគ្នា មើលការប្រកួតបាល់, ផឹ ក ស្រា បៀ ឬលេងប្រភេទកីឡាផ្សេងៗ។ បញ្ហាតែមួយគត់កើតឡើង នៅពេលនាងខ្វះការយកចិត្តទុកដាក់ ស្វាមីរបស់នាងផ្តោតតែទៅលើការចំណាយពេលវេលាជាមួយមិត្តភក្តិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៧. នាងចង់ឲ្យមិត្តភក្តិរបស់ស្វាមីនាងចូលចិត្តនាង៖ គ្មានមនុស្សស្រីណាហ៊ាននិយាយរឿងបែបនេះចេញទេ។ មិត្តភក្តិស្វាមីនាងពិតជាសំខាន់សម្រាប់ស្វាមីរបស់នាង ដូច្នេះនាងចង់ឲ្យពួកគេចូលចិត្តនាង។ មានន័យថា នាងចង់ឲ្យគេបានដឹងថា នាងស្រឡាញ់ស្វាមីរបស់នាង ហើយចង់ឲ្យគេដឹងថា ស្វាមីនាងសង្ហារប៉ុណ្ណា។ ទំនោរបែបនេះក៏អាចជួយឲ្យគេចចេញពី ជ ម្លោះ ប្រសិនបើនាងមិនចូលចិត្តមិត្តភក្តិស្វាមីរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. នាងត្រូវការពេលវេលាផ្ទាល់ខ្លួន៖ ប្រសិនបើនាងនិយាយថា នាងត្រូវការពេលវេលាផ្ទាល់ខ្លួន មិនមែនមានន័យថា នាងមិនចង់ឃើញអ្នក ហើយចង់ឲ្យអ្នកបើកឡានចេញទៅក្រៅអស់រយៈពេលជាច្រើនម៉ោងឡើយ។ នាងគ្រាន់តែចង់ឲ្យអ្នកយល់ចិត្តនាង។ មិត្តស្រី ឬភរិយារបស់អ្នកចង់ឲ្យអ្នកបានដឹងថា នាងជាមនុស្សសំខាន់ ហើយចង់ឲ្យអ្នកដឹងពីអត្ថន័យដែលនាងបាននិយាយមកកាន់អ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. នាងចង់ឲ្យអ្នកស្មោះត្រង់នឹងនាង៖ មនុស្សស្រីគ្រប់រូបចង់ឲ្យគូស្នេហ៍ស្មោះត្រង់នឹងខ្លួន។ ដូច្នេះ ប្រសិនបើភរិយារបស់អ្នកស្លៀកពាក់ខោអាវនោះមើលទៅធាត់ កុំនៅតែនិយាយថា “អូនមើលទៅស្អាតណាស់”។ មនុស្សស្រីតែងតែបានដឹងពីរូបរាងរបស់នាងជានិច្ច។ កុំខ្លាចនឹងនិយាយថានាងធាត់ច្រើន ប៉ុន្តែនៅតែស្អាត។ ត្រូវបង្ហាញឲ្យនាងឃើញថា អ្នកស្រឡាញ់នាង ព្រោះតែនាងជានាង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


TAG


error: Content is protected !!