ព័តមានទាន់ហេតុកាណ៏

ក្តៅៗ! អង់គ្លេស អះអាងថា ​វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀត ត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេស

347

មន្រ្តីសុខាភិបាលនៅក្នុងប្រទេសអង់គ្លេសបានរាយការណ៍ថា បានរកឃើញករណី វិ ជ្ជ មា ន កូ វី ដ ១៩ប្រភេទថ្មីមួយ ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសថៃ។ ថៃ បានរកឃើញករណី វិ ជ្ជ មា ន កូ វី ដ១៩ប្រភេទថ្មីនេះ ទៅលើប្រជាជនដែលបានទៅដល់ប្រទេសអេហ្ស៊ីប ហើយធ្វើដំណើរត្រលប់មកវិញ។

មន្រ្តីសុខាភិបាលសាធារណៈអង់គ្លេស (PHE) បានធ្វើការបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ថាបានរកឃើញ ករណី វិ ជ្ជ មា ន កូ វី ដ ប្រភេទថ្មី ចំនួន ១០៩ករណីនៅក្នុងប្រទេសអង់គ្លេស។ គេមិនទាន់អាចសន្មត​បានថាវីរុសប្រភេទថ្មីដែលរកឃើញនេះមានឈ្មោះអ្វីនៅឡើយទេ តែភ្លាមៗនោះប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសបានហៅថា ”កូ វី ដ ប្រភេទថ្មីមានប្រភពពីថៃ” ការលើកឡើងនេះ ត្រូវបានអាជ្ញាធរថៃ ធ្វើការបដិសេធភ្លាមៗ។

របាយការណ៍របស់ PHE បានឱ្យដឹងថា វី រុ ស កូ វី ដ C.36.3 ត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសថៃ លើអ្នកធ្វើដំណើរមកពីប្រទេសអេហ្ស៊ីប។ មិនមានភ័ស្តុតាងណាមួយដែលបង្ហាញថា វី រុ ស នេះអាចបណ្តាលឱ្យអ្នក ជំ ងឺ មានសភាពកាន់តែ ធ្ង ន់ ធ្ងរ ឬ វ៉ាក់សាំងមិនអាចជួយការពារបាននោះទេ។

ព័ត៌មានលម្អិតនៅតែមិនច្បាស់ខណៈដែល PHE កំពុងស៊ើបអង្កេតនិងធ្វើតេស្ត នៅមន្ទីរពិសោធន៍លើករណីវីរុសប្រភេទថ្មីនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្រ្តឱសថ បាននិយាយថាទីភ្នាក់ងាររបស់លោកកំពុងពិនិត្យមើលរបាយការណ៍នេះ និង ប្រឆាំងចំពោះការហៅឈ្មោះថាជា “វីរុសរបស់ថៃ” ។

ការត្រួតពិនិត្យបឋមបានរកឃើញថាវីរុសថ្មីនេះ ត្រូវបាននាំចូលទៅក្នុងប្រទេសថៃដោយអ្នកដំណើរមកពីប្រទេសអេហ្ស៊ីប ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីបានមកដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វេជ្ជបណ្ឌិត Supakit បាននិយាយថា “ជាគោលការណ៍គឺវីរុសនេះមានប្រភពដើមគឺនៅក្នុងប្រទេសអេហ្ស៊ីប។ ដូច្នេះវាមិនអាចត្រូវបានគេហៅថាជា វី រុ សរបស់ថៃ នោះទេ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ Bangkokpost




error: Content is protected !!