ព័តមានទាន់ហេតុកាណ៏

អង្គការសុខភាពពិភពលោក ចាត់ទុក មេរោគកូវីដបំប្លែងខ្លួន អូមីក្រុង ជាហានិភ័យខ្ពស់ខ្លាំង និងអាចយកឈ្នះលើប្រព័ន្ធភាពស៊ាំរបស់មនុស្សបាន

37

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូមីក្រុង មេរោគកូវីដបំប្លែងខ្លួនថ្មីលេចឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុក ជាមេរោគ ដ៏គួរ ព្រួ យ បា រម្ភ ខ្លាំងណាស់សម្រាប់ពិភពលោកទាំងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លាំងពុំធ្លាប់មានទេ គិតតាំងពីមានលេចមេរោគកូវីដបំប្លែងខ្លួនដែលតាមក។ ប៉ុន្តែគេនៅពុំទាន់ដឹងជាប្រាកដថាតើ អូមីក្រុង កំ ណា ច ឆ្លងខ្លាំង ឬ មិនសូវឆ្លង ជាងដែលតា និងមេរោគបំប្លែងមុនៗ កំរិតណាឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងឯកសារបច្ចេកទេស ចេញផ្សាយនៅថ្ងៃចន្ទទី២៩វិច្ឆិកានេះ អង្គការសុខភាពពិភពលោកបានត្រឹមបញ្ជាក់ថា បើយោលទៅតាមសភាពនៃការបំប្លែងខ្លួន អូមីក្រុង ទំនងជាខ្លាំង អាចគេចនិងយកឈ្នះលើប្រព័ន្ធភាពស៊ាំរបស់មនុស្សបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយទំនងជាអាចមានសមត្ថភាពចម្លងខ្លាំងទៀត។ ប្រូបាប៊ីលីតេនៃការរីករាលដាលនៅលើពិភពលោកអាចខ្ពស់ខ្លាំង។ ហើយបើតាមទិន្នន័យបឋម អូមីក្រុង មានសញ្ញាហានិភ័យខ្ពស់អាចឆ្លងលើអ្នកធ្លាប់ឆ្លងទៀតបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបានដឹងជាក់លាក់អំពីអំណាចចម្លង ភាពកំណាចរបស់អូមីក្រុង និងទស្សន៍ទាយបានអំពីការរាតត្បាតរបស់អូមីក្រុងនៅលើពិភពលោក និងកំណត់អត្តសញ្ញាណពិតប្រាកដរបស់អូមីក្រុងបាន គេត្រូវការពេលវេលាជាច្រើនសប្តាហ៍ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកស្រាវជ្រាវអ៊ីតាលីនៃមន្ទីរពេទ្យ Bambino Gesu ដ៏ល្បីនៅក្រុង Rome បានផ្សព្វផ្សាយរូបភាពដំបូង របស់ អូមីក្រុង ថាមានការបំប្លែងខ្លួនច្រើនដងជាងមេរោគបំប្លែងដែលតា ខ្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែគេត្រូវការសិក្សាបន្ថែមជាច្រើនទៀត មុននឹងអាចកំណត់បានថាតើមេរោគ អូមីក្រុង កាចឬមិនកាច ឆ្លងខ្លាំងឬមិនសូវ និង អាចធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់កំរិតណានោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ ពុំទាន់មានករណី ស្លា. ប់ ដោយអូមីក្រុងទេ តែមេរោគបំប្លែងខ្លួនថ្មីបន្តបង្ហាញវត្តមាននៅក្នុងប្រទេសកាន់តែច្រើនឡើងៗ ជារៀងរាល់ថ្ងៃ និងជារៀងរាល់ម៉ោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅអាហ្វ្រិកខាងត្បូងទីដែលលេចអូមីក្រុងដំបូង ក្រុមអ្នកជំនាញព្យាករថានឹងមានករណីឆ្លងថ្មីជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ នៅសប្តាហ៍ខាងមុខ។ សូមរងចំាតាមដាននូវការវិវឌ្ឈន៍ថ្មីៗដែលយើងខ្ញុំនឹងផ្សាយជាបន្តបន្ទាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
error: Content is protected !!