ព័តមានទាន់ហេតុកាណ៏

ភ្ញាក់ផ្អើល! ប្អូនស្រីដែលបរមីព្រះនាងស្ថិត ពេលនេះ អ្នកស្រី ស្រី ទ្រី ដាណា បានផ្តល់អំណោយ ដើម្បីអោយប្អូនស្រី…(មានវីដេអូ)

282

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ លោកស្រី ទ្រី ដាណា បានបង្ហោះសាររៀបរាប់អំពីរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយថា: មានអារម្មណ៍ថាអាណិត ហើយក៏មានចម្ងល់ជាច្រើនខ្ញុំស្ដាប់បងស្រីគាត់ហើយទើបដឹងរឿងមិនចាប់អារម្មណ៍ទេកាលមុនតែអ្នកក្នុង Tiktok ចេះតែប្រាប់ថាឱ្យជួយគាត់ ហើយឃើញបងស្រីគាត់ឆាតមកខ្ញុំដែរ។ គ្រួសារគាត់ លំ បា ក ណាស់ ជួលផ្ទះគេនៅ ៣នាក់ម្ដាយប្អូនស្រីក្នុងរូបនិងបងស្រីដែលថតនាងរាល់ថ្ងៃនោះ។

រាល់ថ្ងៃគ្រួសារប្អូនស្រីកំពុងខ្វះខាតព្រោះប្អូនស្រីកាន់សីលជាប់ហូបបួសចូលចិត្តធ្វើបុណ្យសែនផ្លែឈើច្រើនៗរាល់សីលដល់ទៅ៨ទិសបើតាមស្ដាប់ដំណើររឿងបងស្រីគាត់ប្រាប់នោះគឺប្អូនស្រីចាប់ផ្ដើម មា ន បញ្ហាកាលខែ១២ ឆ្នាំ២០១៩។ កាលនោះ ពួកគាត់រើទៅជួលផ្ទះថ្មីនៅប៉ោយប៉ែតបានប្រហែល២ខែ ស្រាប់តែប្អូនស្រីចាប់ផ្ដើមនិយាយប្លែកៗ ហើយយំសុំទៅកោរសក់ បួ ស នៅវត្តជាដូនជីរហូត។

តែម្ដាយនិងបងស្រីគាត់នោះអត់ព្រមទេចង់យកទៅព្យាបាលតែចា ប់ គាត់មិនឈ្នះ។ ប្អូនស្រីនោះ គាត់និយាយរឿងព្រះនាង និយាយរឿងពីបុរាណ តាំងពីសម័យលង្វែកឱ្យស្ដាប់និងប្រាប់ឱ្យម្ដាយបងស្រី ហៅខ្លួនថាព្រះនាង។ បងនាងថា ឃើញប្លែកបែបនេះ ភ័ យ ណាស់ សួរអ្នកជិតខាងទើបដឹងថាកន្លែងនេះ ធ្លាប់មានអ្នកមកនៅ សុទ្ធតែមាន ប ញ្ហា រឿ ង គេចូលរូប ទាល់តែលេងភ្លេងរើចេញទើបរួចខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ដាយប្អូនស្រីនេះ ចង់រើចេញដែរ តែនាងមិនព្រមចេញ ដា ច់ ខា ត សុខចិ ត្ត ស្លា ប់ ក៏មិនចេញ ទើបម្ដាយ និងបងស្រីទ្រាំមើលនាងរាល់ថ្ងៃ។ នាងចាប់ផ្ដើមស្លៀកពាក់ចម្លែកតាមបែបបុរាណ ធ្វើបុណ្យ នៅក្នុងបន្ទប់សមាធិ ហើយមិនហូបសាច់ទេ រាល់ថ្ងៃហូបតែបាយនិងបន្លែ។ គាត់និយាយរឿងពីដើម ហើយថាចង់ទៅលេងផ្ទះខ្លួនឯង សុទ្ធតែប្រាសាទ។

ទើបប៉ុន្មានថ្ងៃមុន មានគេជូនទៅគាត់សប្បាយចិត្តណាស់ដើរមើលគ្រប់កន្លែង។ ដល់ចឹងខ្ញុំឆ្ងល់ដែរ។ សួរបងស្រីគាត់ឥឡូវចង់ព្យាបាលឬយ៉ាងណា។ គាត់ថាកាលដំបូងចង់ព្យាបាលដែរតែមើលទៅប្អូនស្រីចិត្តជ្រះថ្លាពិតប្រាកដណាមួយមានគ្រូមើលថា ៣វស្សា គេនឹងចេញវិញទើបមិនហ៊ានបំពានឥឡូវបានជិត ២វស្សាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះអ្វីដែលខ្ញុំអាចជួយបានគឺផ្ដល់ថវិកាជូនគាត់ដើម្បីទុកទំនុកបម្រុងទិញសម្លៀកបំពាក់បុរាណតាមចិត្តគាត់និងទិញផ្លែឈើគ្រឿងរណ្ដាប់សែនបំពេញបំណងគាត់សិន។ ម្យ៉ាងទៀត គាត់ចូលចិត្តធ្វើបុណ្យ នាងខ្ញុំនឹងជូនបច្ច័យដល់គាត់ ដើម្បីធ្វើបុណ្យជាមួយគ្នា ឱ្យគាត់ចែករំលែកដល់ចាស់ជរាដូចគាត់ចង់ធ្វើ ព្រោះបងស្រីគាត់ថាអង្ករទិញមកគាត់យកទៅចែកគេអស់រហូត។ គាត់មានបំណងធំមួយទៀត គឺចង់មកលេងកន្លែងគាត់ នៅប្រាសាទស្រីគ្រប់លក្ខណ៍ នៅភ្នំបាសិត។

ខ្ញុំឱ្យគេឆែកមើល ថាមានមែន។ ចឹងខ្ញុំបំពេញបំណងគាត់ តែឥឡូវជិតចូលវស្សា គាត់នៅបួសរហូតដល់ចប់៣ខែសិន ទើបអាចធ្វើដំណើរបាន។ ឆ្ងល់ថាគាត់ស្គាល់កន្លែងចឹងៗតាមណា បើតាមបងស្រីគាត់ ថាប្អូនស្រីអត់ដែលបានដើរច្រើនទេ នៅតែផ្ទះជាមួយគ្នាតាំងពីតូច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នារៀនសូត្របានតិចដែរ ដោយសារជីវភាពគ្រួសារ ហើយម្ដាយក៏ថាដែរ នាងមិនដែលមានស្នេហា សង្សារអីទេ រហូតដល់មានបញ្ហានេះ ឥឡូវអាយុ ២៥ឆ្នាំហើយ។ សង្ឃឹមថាបំពេញបំណងគាត់រួច គាត់បានធូរស្បើយ ផ្លូ វ ចិ ត្ត ហើយបើជាបារមីកាន់មែន សូមជួយឱ្យប្រជាជនខ្មែរបានសុខទាំងអស់គ្នា ជួយការពារពីចម្ងាយសូមកុំតាំងនៅយូរពេក ព្រោះជីវភាពគ្រួសារនាងមិនអំណោយផលឡើយ។

ដោយលែកនៅថ្ងៃនេះ អំណោយរបស់លោកស្រី ទ្រី ដាណា បានទៅដល់ប្អូនស្រីខាងលើហើយ ក្នុងនោះប្អូនស្រីបានបង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយចិត្តព្រោះបានយកអំណោយរបស់លោកស្រី ទ្រី ដាណា ដែលផ្តល់ជួន យកទៅធ្វើបុណ្យបន្តផងដែរ។ សូម
ទស្សនាវីដេអូខាងក្រោមនេះ:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




error: Content is protected !!