ព័តមានទាន់ហេតុកាណ៏

ក្តៅៗ! លោក ចេនឡា បានប្រកាសបែបធ្ងន់ៗទៅកាន់ ស្រីពីនថា បើមាននាងគឺអត់…

228

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយពីកញ្ញា ស្រីពីន ដែលជាតារាកំប្លែងក្រុមនាយក្រឹមមានរូបសម្រស់ស្រស់ស្អាត ខណៈដែលថ្មីៗនេះនាងត្រូវបានតារាកំប្លែងជាអ្នករួមអាជីពគឺនាយ ចេនឡា ប្រើពាក្យសម្តីធ្ងន់ៗមួយចំនួន និងបានផ្តាំទៅដល់គ្រប់បណ្តាផលិតកម្ម ក៏ដូចជាក្រុមហ៊ុនមួយចំនួនថា បើហៅស្រីពីនទៅធ្វើការសូមកុំហៅខ្លួនជាដាច់ខាត ហើយលោកថែមទាំងបានបោះសម្តីថា មានកញ្ញាស្រីពីន គឺអត់រូបលោកថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ ចេនឡា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ស្ដាយណាស់ ដែលខ្ញុំស្គាល់អ្នក ធ្វើគុណបានទោស ស្អប់បំផុតមិនចេះសួរហេតុផលអោយច្បាស់លាស់ ជឿសំដីអ្នកដទៃ រាងហើយរឿងយកអាសារមនុស្សស្រី សូមជំរាបដល់គ្រប់បណ្ដាក្រុមហ៊ុន បណ្ដាផលិតកម្មទាំងអស់ បើហៅស្រីពិនធ្វើការ សូមកុំហៅខ្ញុំ មានខ្ញុំអត់គាត់ មានគាត់អត់ខ្ញុំ មិនចង់មានបញ្ហារអ្នកណា រឿងអត់ប្រយោជន៍ ព្រោះរវល់រកលុយចិញ្ចឹមគ្រួសារ។» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ គេសង្កេតឃើញកញ្ញា ស្រីពីន បានតបទៅ នាយ ចេនឡា វិញយ៉ាងដូច្នេះថា «ខឹងមែនបង? គ្រាន់តែថាបងឯងនិយាយអាក្រក់ពីខ្ញុំប្រាប់គេមែនអត់នឹងខឹងមែនបង? ចុះបើបងពិតជាមិនបាននិយាយទេ ក៍អត់ទៅ? ក៍ចប់ទៅ អីក៍ប្រកាសសង្រ្កាមអីដល់ថ្នាក់និងនោះ!!! អំពើល្អជួយខ្ញុំ ខ្ញុំដឹងតើតែបើជួយខ្ញុំហើយដើរនិយាយអាក្រក់ពីខ្ញុំបែបនេះបែបនោះដដែលហ្នឹងគិតថាសមនឹងតម្លៃជួយហ្នឹងដែរ។ ចរឹកដូចក្មេងបង ចាស់ហើយណាកុំធ្វើដូចក្មេងចឹង អត់សមនិងមុខបងឯងទេ! ដឹងនៅ កុំភ្លេចណា 3កុំ3 កាពារ ផងណា។» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កន្លងមកគេធ្លាប់ឃើញតារាកំប្លែងប្រុសស្រីទាំងពីរខាងលើនេះតែងតែឧស្សាហ៍លេចមុខសម្តែងរឿងកំប្លែងជាមួយគ្នា ខណៈគេមិននឹកស្មានថានៅសុខៗតារាកំប្លែងទាំងពីរដួងនេះបែរជាប្រកាសសង្គ្រាមនឹងគ្នាយ៉ាងដូច្នេះសោះ៕ ប្រភព:Mahakhmer

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




error: Content is protected !!