ព័តមានទាន់ហេតុកាណ៏

សង្វេគណាស់! ស្ត្រី​ម្នាក់​នាំ​កូន​ៗ៤​នាក់​ដេក​ហាល​ខ្យល់ ហាលភ្លៀង ដើម្បីសុំទានចិញ្ចឹមក្រពះ ក្រោយ​ប្តីរបស់គាត់ត្រូវបាន…

61

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ នេះយោងតាមហ្វេសបុកឈ្មោះ Heng Heng LY បានផុសរៀបរាប់ថា: ស្ត្រី​ម្នាក់​នាំ​កូន​ៗ៤​នាក់​ដេក​ហាល​ខ្យល់ ហាលភ្លៀង ដើម្បីសុំទានចិញ្ចឹមក្រពះ ក្រោយ​ប្តី​ជា-ប់​-ព-ន្ធ-នា-គារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ជាមួយ​កូនស្រី​៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ហាល​ទឹកសន្សើម​លើ​ទឹកដី​កាស៊ីណូ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​នាំ​គ្នា​ទៅ​រក​សុំទាន ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ពេល​ដែល​ប្តី​ខ្លួន​ជា-ប់-​ព-ន្ធ-នា-គារ​។ ស្ត្រី​រូប​នេះ​មានឈ្មោះ ហែម ស្រី​ល័​ក្ខ អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត នឹង​មានកូន​ស្រី​ចំនួន​៤​នាក់ ដោយ​កូនច្បង​អាយុ​១២​ឆ្នាំ និង​កូនពៅ​អាយុ​២​ឆ្នាំ សុទ្ធសឹងតែ​មិន​បាន​ចូល​សាលា​ទាំងអស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​កំសត់​ខាងលើ​បាន​រៀបរាប់​ទាំង​អួល​ដើម​.​ក និង​បង្ហូរទឹកភ្នែក​មុខ​កូន​ៗ​របស់​ខ្លួន​ដែល​កំពុង​តែ​ដេក​លង់លក់​ផ្ទាល់​លើ​ចិញ្ចើម​ផ្លូវ ដោយ​គ្មាន​ខ្នើយ និង​គ្មាន​មុង​ផង​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្តី​គាត់​ត្រូវ​សមត្ថកិច្ច​-ចា-ប់-ខ្លួ-ន​-ពា-ក់-ព័-ន្-ធ​ក-រ-ណី​ប្រើប្រាស់​-គ្រឿ-ង​.​ញៀ-ន-​ដោយ​-ជា-ប់​-ព-ន្ធ-នា-គា-រ​ជិត​២​ខែ​មក​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បន្ត​ថា ក្រោយ​ពេល​ប្តី​ជា-ប់​-ព-ន្ធ-នា-គារ ហើយ​ណាមួយ​ដោយសារ​តែ​រូប​គាត់​គ្មាន​មុខរបរ​អ្វី ដើម្បី​ចិញ្ចឹម​កូន​ៗ​ទៀត​នោះ គាត់​ក៏​សម្រេចចិត្ត​នាំ​កូន​ៗ​រក​សុំទាន​លើ​ទឹកដី​កាស៊ីណូ ជួនកាល​បាន ជួនកាល​ក៏​អត់ រកតែ​លុយ​ជិះ​ម៉ូតូឌុប​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិន​បាន​ផង ព្រោះថា​ជា​សម័យកាល​កូ​វី​ដ មិនសូវ​មាន​មនុស្ស​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា យប់​ណា​សុំទាន​បាន​លុយ ក៏​នាំ​កូន​ៗ​ជិះ​ម៉ូតូ​ទៅ​ដេក​ផ្ទះ ប៉ុន្តែ​យប់​ណា​រក​លុយ​មិន​បាន គឺ​ត្រូវ​នាំ​កូន​ៗ​ដេក​លើ​ចិញ្ចើម​ផ្លូវ​បែប​នេះឯង លុះ​ព្រឹក​ឡើង​ទើប​នាំ​កូន​ៗ​ដើរទៅ​ផ្ទះ​ដែល​មាន​ចម្ងាយ​មិន​ក្រោម​៣​គីឡូម៉ែត្រ​នោះ​ទេ​។ ស្ត្រី​កំសត់​រូប​នេះ​បន្ត​ទៀត​ថា បច្ចុប្បន្ន សុំ​ផ្ទះ​គេ​នៅ ប្តី​ក៏​-ជា-ប់-​ព-ន្ធ-នា-គារ ឯ​កូន​ៗ​វិញ​ក៏​មិន​បាន​ចូល​រៀន​ដូច​កូន​អ្នក​ដទៃ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ចំពោះ​មុខ​នេះ ស្ត្រី​រូប​នេះ​ក៏​បាន​ដង្ហោយ​សុំ​អំណោយ​សង្គ្រោះ​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ផង មេត្តា​ជួយ​ដល់​គ្រួសារ​នាង​ផង ជា​ពិសេស​ដើម្បី​ជីវិត​កូន​៤​នាក់​ដែល​នៅ​តូច​ៗ​នេះ​។ គួរ​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មួយ​រយៈ​ចុង​ក្រោយ​នេះ ក៏​មាន​ក្មេង​អាណា​ថា និង​សុំទាន​កាន់តែ​ច្រើន​ដើរ-​ហិ-ត-កា-វ​ សុំទាន និង​ដេក​យ៉ាង​អា-ណា-​ធិ-​ប​-តេ​-យ្យ គ្មាន​មុង​ភួយ ខ្លះ​ក៏​ដេក​ហាល​ទឹកសន្សើម ឯ​មួយ​ចំនួន​ទៀត​ក៏​ដេក​តាម​តូប​លក់ដូរ​របស់​អ្នកស្រុក​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ជួល​កន្ទេល ឬ​កម្រាល​ឲ្យ​អ្នកស្រុក​អង្គុយ​លេង​តាម​វាលស្មៅ​នៅ​លើ​ទឹកដី​កាស៊ីណូ​នោះ ក៏​និយាយ​ថា គាត់​និង​កូនប្រុស​ស្រី​៤​នាក់​ក៏​ដេក​លើ​វាលស្មៅ​ដែរ ព្រោះតែ​ភ្ញៀវ​ខ្លះ​ជួល​កន្ទេល ឬ​កម្រាល​របស់​គាត់​អង្គុយ​លេង​ស្ទើរ​ជិត​ភ្លឺ​។ គាត់​ថា បើ​ថ្ងៃ​ណា​មិនសូវ​មាន​ភ្ញៀវ គាត់​និង​កូន​រហ័ស​បាន​ទៅ​ផ្ទះ​មិន​ដេក​ហាលសន្សើម​នោះ​ទេ​។ ស្ត្រី​រូប​នេះ​ក៏​បាន​និយាយ​ទៀត​ថា ក្មេង​ៗ​ដែល​ដេក​តាម​វាលស្មៅ​លើ​ទឹកដី​កាស៊ីណូ​នេះ គឺ​កើត​មាន​ជា​យូរ​មក​ហើយ ហើយ​មិនដឹង​ថា​ពួក​គេ​មក​ពី​ភូមិ​ណាខ្លះ​ទេ មាន​ទាំងស្រី មាន​ទាំងប្រុស ចម្រុះ​គ្នា​ដែល​អាយុ​ចាប់ពី​១៥​ឆ្នាំ​ចុះ ហើយ​គាត់​តែងតែ​ឲ្យ​កន្ទេល ឬ​កម្រាល​ពួក​គេ​ដេក ព្រោះតែ​អាណិត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នកស្រុក​វិញ ក៏​បាន​លើក​ឡើង​ដែរ​ថា បើ​ក្មេង​ៗ​ទាំងនេះ នៅ​តែ​ដើរ​ហិតកាវ​, សុំទាន និង​ដេក​អាណា​ធិ​ប​តេ​យ្យ​បែប​នេះ​តទៅ​ទៀត វាសនា​អនាគត​ពួក​គេ​មិនដឹង​ថា​ក្លាយទៅជា​បែប​ណា​ឡើយ ព្រោះ​ប្រឈម​លើ​បញ្ហា​គ្រប់​បែប​យ៉ាងដូច​ជា ជំងឺ​ដ​ង្កា​ត់​ដោយសារ​ការ​ហូប​ចុក​មិន​ត្រឹមត្រូវ​, មិន​មាន​មុង​ភួយ ជា​ពិសេស​-គ្រោះ-​អ-វិ-ជ្ជា​ដោយសារ​មិន​បាន​ចូល​រៀន​ជាដើម​៕


TAG


error: Content is protected !!