ព័តមានទាន់ហេតុកាណ៏

ដំណឹងល្អ!!!! សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយពីធីបុណ្យភ្ជុំបិណ្ឌ ប្រសិនបើចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ឬអ្នក ស្លា .ប់ ពុំមានអ្វីធ្ងន់ធ្ងរទេនោះ យើងនឹងទទួលបានរួមគ្នាទៅលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ

40

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពីធីបុណ្យភ្ជុំបិណ្ឌ ប្រសិនបើចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ឬអ្នក ស្លា .ប់ ពុំមានអ្វីធ្ងន់ធ្ងរទេសនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងនឹងទទួលបានរួមគ្នាទៅលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសករណីសាលារៀន ក៏ដូចជា ទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារជាសំឡេងនាថ្ងៃទី០ ៦ ខែតុលា ឆ្នាំ២០២១ ជូនជនរួមជាតិ សម្ដេចតេជោមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅតាមគន្លងថ្មី ដើម្បីរួមគ្នាទប់ស្កាត់រួមគ្នាទប់ស្កាត់នូវជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ យើងសង្កេតឃើញប្រជាជន បានចល័ត ពីកន្លែងមួយទៅកាន់កន្លែងមួយ ទៅតាមតំបន់ទេសចរណ៍នានាផងដែរ។ សម្ដេចតេជោបន្តថា នេះជាការសាកល្បងធំណាស់សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ និងមានដូសជំរុញថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងនឹងតាមដានពិនិត្យអំពីបញ្ហានេះ ដែលចេញពីការសាកល្បងរបស់យើង ដែលមិនមែនជាការសាកល្បងដោយប្រថុយប្រថានទេ ក៏ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់១០០ភាគរយ ថាវាគ្មានបញ្ហានោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាន៍ទៀតថា យើងបានប្រុងប្រៀបខ្លួនដើម្បីនឹងទទួលយកនូវសភាពការណ៍អាក្រក់ ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅប្រទេសឥណ្ឌា បន្ទាប់ពីពីធីសាសនារួចហើយ ការឆ្លងរីករាលដាលបានបង្កឱ្យមានការឆ្លង និង ស្លា. ប់ យ៉ាងច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់កម្ពុជាយើងវិញ ករណីក៏យើងត្រូវត្រៀមបម្រុងទុកនូវករណីដ៏អាក្រក់ ដែលអាចកើតឡើង សម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជនរបស់យើងផងដែរ។ សម្ដេចតេជោបានថ្លែងសង្ឃឹមថា ព្រះសង្ឃដែលកំពុងគង់នៅតាមទីវត្តអារាម និងបងប្អូនដែលកំពុងទៅកាន់តំបន់ទេសចរណ៍នានា នឹងមានការប្រុងប្រយ័ត្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះថាចំណុចនេះ គឺជាចំណុចនៃការសាកល្បង ដើម្បីថាតើបន្ទាប់ពីការភ្ជុំបិណ្ឌរួចហើយនោះ យើងមានជំងឺឆ្លងធ្ងន់ធ្ងរឬទេ។ ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ គម្រោងដើម្បីបើកប្រទេសឡើងវិញលើគ្រប់វិស័យ នឹងមិនអាចធ្វើទៅបានទេ ប៉ុន្តែប្រសិនបើបងប្អូនអាចនឹងការពារខ្លួនបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយចំនួនអ្នកឆ្លង ឬអ្នក ស្លា .ប់ ពុំមានអ្វីធ្ងន់ធ្ងរទេសនោះ ប្រជាពលរដ្ឋរបស់យើង នឹងទទួលបានរួមគ្នាទៅលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសករណីសាលារៀន ក៏ដូចជា ទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោគូសបញ្ជាក់ថា ប្រសិនបើនៅចុងឆ្នាំនេះយើងអាចបើកនូវសេដ្ឋកិច្ចបាន ជាពិសេសទៅលើសេវាទេសចរណ៍ផ្ទៃក្នុងប្រទេសជាបឋម កំណើនសេដ្ឋកិច្ចរបស់យើងអាចនឹងលើស ២,២ភាគរយ តាមការវាយតម្លៃនៅក្នុងខែកញ្ញាកន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោក៏បានអំពាវនាវចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលទៅលេងនៅតាមតំបន់ទេសចរណ៍នានា សូមរក្សាឱ្យបានខ្ជាប់ខ្ជួននូវ៣កុំ ៣កាពារ ធានាយ៉ាងណាកុំឱ្យក្រោយពេលបុណ្យ យើងបែរជាមានអ្នកធ្វើបុណ្យឱ្យយើងវិញ នោះគឺជា ម ហ ន្ត រា យ មួយដែលវាកើតឡើងបន្ទាប់ពីការសប្បាយរីករាយរបស់យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយទៅវិញប្រសិនជាយើងអនុវត្តន៍បានល្អ កុំឱ្យមានការឆ្លងរីករាលដាល បងប្អូនប្រជាពលរដ្ឋរបស់យើង នឹងបានទទួលការសប្បាយរីករាយច្រើនជាងមុននៅក្នុងពិធីនានា ទោះបីជាឆ្នាំនេះយើងមិនបានចាត់តាំងពីធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែខាងមុខ ក៍ប៉ុន្តែសភាពការណ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចនឹងរៀបចំជាការដើរកម្សាន្តសប្បាយ នៅក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ហើយទេសចរណ៍ផ្ទៃក្នុងរបស់យើង នឹងមានការរីកលូតលាស់ បន្ថែមទៅដោយការគ្រោងទុកនៃការរៀបចំ«ទេសចរណ៍សុវត្ថិភាព» ដែលជាទេសចរណ៍វ៉ាក់សាំងមកពីក្រៅប្រទេស សម្រាប់ប្រទេសរបស់យើងផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


TAG


error: Content is protected !!