ព័តមានទាន់ហេតុកាណ៏

ប្រយ័ត្នកិច្ចសន្យាចងជាប់ អ្នកចង់ចូលខ្លួនជាតំណាងចែកចាយ ពិនិត្យឲ្យច្បាស់ ចោលលុយទាំងពាន់ ទាំងម៉ឺនដុល្លារ ចង់ ប្តឹ ង ក៏អត់ឈ្នះគេ

32

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយល្បីណាស់ រឿងរើសតំណាងចែកចាយផលិតផល។ មុនអ្នកសម្រេចចិត្តចង់ក្លាយជាអ្នកតំណាងចែកចាយគួរពិនិត្យឲ្យម៉ត់ចត់ ជាពិសេសពេលចុះកិច្ចសន្យា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះចំណុចខ្លះនៃកិច្ចសន្យាអាចធ្វើឲ្យម្ចាស់ផលិតផលកើបលុយដោយស្រួល ហើយអ្នកចង់ ប្តឹ ង ក៏មិនឈ្នះគេដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេលអ្នកចង់ធ្វើជាតំណាងចែកចាយសម្រេចចិត្តទិញ (កាត់ស្តុក) នូវផលិតពីក្រុមហ៊ុនបោះដុំណាមួយយកទៅលក់បន្ត ត្រូវជជែកពិនិត្យឲ្យបានល្អិតល្អន់ចំពោះចំណុចនិមួយៗនៃកិច្ចសន្យាទិញ-លក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវមើលទៅក្នុងលក្ខខណ្ឌក្នុងកិច្ចសន្យាកុំឲ្យមានការភាន់ច្រឡំ និង ចា ញ់ ប្រៀបខ្លាំងពេក ដែលក្រុមហ៊ុនជាម្ចាស់ផលិតផលអាច កេ ង ចំណេញ ហួ ស ហេតុលើតំណាងចែកចាយបន្តរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិនិត្យលម្អិតលើ ៣ ចំណុចក្នុងកិច្ចសន្យាឧស្សាហ៍កើតមានជាឧទាហារណ៍ដោយលើកពីប្រការ ១ ប្រការ ២ និងប្រការ ៣ រវាងម្ចាស់ផលិតផលនិងតំណាងចែកចាយដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-ប្រការ១៖ កិច្ចសន្យានេះមានសុពលភាពរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃផ្ដិតមេដៃនេះតទៅ ប៉ុន្តែភាគី (ក) [ក្រុមហ៊ុនជាម្ចាស់ផលិតផល] សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរកិច្ចសន្យានេះដោយជូនដំណឹងមុន ២សប្ដាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចនេះ មានន័យថា ភាគីក្រុមហ៊ុន ចង់កែប្រែអ្វីក៏បានស្រេចតែចិត្តនឹកឃើញ ដោយគ្រាន់តែជូនដំណឹងទៅភាគី (ខ) ជាតំណាងចែកចាយជាការស្រេច ដោយភាគី (ខ) គឺតំណាងចែកចាយគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-ប្រការ២ ភាគី (ក) នឹងទទួលទិញផលិតផលពីភាគី (ខ) វិញ ក្នុងករណីភាគី (ខ) មានបំណងចង់បង្វិលផលិតផលដែលនៅសល់ក្នុងស្តុក ត្រឡប់មកវិញ បន្ទាប់ពីកិច្ចសន្យានេះផុតសុពលភាពរយៈពេល ២ឆ្នាំ ហើយផលិតផលត្រូវស្ថិតក្នុងស្ថានភាពដើម មិនមានការខូចខាត ឬបាក់បែកឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់ចំណុចនេះ តំណាងចែកចាយ គួរគិតមើលថា តើផលិតផលដែលយកទៅស្តុកទុករយៈពេល ២ឆ្នាំទៅហើយនោះ អាចរក្សាបាននូវស្ថានភាព រូបរាង និងគុណភាពដូចដើមដែរឬទេ? មានន័យថា ភាគី(ក) គេចង់បង្អាប់បង្អោនគុណភាព ឬសម្រេចចិត្តមិនទិញយកផលិតផលដែលសល់នោះយកទៅវិញបាន ដោយភាគី(ខ) គ្មានសិទ្ធិតវ៉ា ឬទាមទារ បង្ខំភាគី(ក) បានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-ប្រការ៣៖ ភាគី (ក) នឹងទទួលទិញផលិតផលពីភាគី (ខ) វិញ ក្នុងតម្លៃកាត់ខាត ៣០ភាគរយ ដោយយោងទៅតាមតម្លៃដែលភាគី (ក) បានលក់ជូនភាគី (ខ) និងមានវិក្កយបត្រទិញ-លក់ចុងក្រោយជាសម្អាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយភាគី (ខ) អាចទទួលបានការទូទាត់ថវិកាវិញ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់។ ចំណុចនេះ បង្ហាញថា តំណាងចែកចាយខាតជាន់លើខាត តើខាតត្រង់ណា? គឺខាតត្រង់បើផលិតផលដែលយកមកលក់មិនដាច់គឺខ្លួនខាតដើម ព្រោះនៅពេលបង្វិលទៅថៅកែក្រុមហ៊ុនវិញគឺលក់បានតែថ្លៃដើម ៧០ភាគរយមកវិញ ពោលគឺក្រុមហ៊ុនចំណេញ ២លើក។ លើកទី១ ក្រុមហ៊ុនលក់ឲ្យអ្នកចែកចាយក្នុងតម្លៃពេញ ១០០ភាពរយគឺចំណេញម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណេញលើកទី២ នៅពេលក្រុមហ៊ុនទិញរបស់សល់ពីលក់មិនដាច់ហើយទាល់តែល្អបានទិញចូលវិញ គឺតម្លៃត្រឹម ៧០ភាគរយនៃថ្លៃដើម ដូច្នេះគឺក្រុមហ៊ុនចំណេញ ៣០ភាគរយដែលខ្លួនកាត់ពីតំណាងចែកចាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុប បើក្រុមហ៊ុនម្ចាស់ផលិតផល ទទួលទិញផលិតផលតំណាងចែកចាយលក់មិនដាច់មកវិញ គឺចំណេញលើគោករហូតដល់ទៅ ៦០ភាគរយ។ ចុះបើក្នុងករណីក្រុមហ៊ុនទិញផលិតផលដែលសល់នោះ ពីតំណាងចែកចាយចាស់ យកទៅលក់បន្តឲ្យតំណាងចែកចាយថ្មី មិនរឹតតែធ្វើឲ្យក្រុមហ៊ុនចំនេញថែម ៣០ភាគរយទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះទោះជាផលិតផលដែលក្រុមហ៊ុន លក់ទៅឲ្យតំណាងចែកចាយ មិនត្រូវបានលក់ដាច់បន្តទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយក៏ដោយ ក៏ក្រុមហ៊ុននេះ នៅតែចំណេញកប់ក្ដោងពីការលក់ចេញ-ទិញចូល-លក់ចេញ វិលទៅវិលមកតែជាមួយតំណាងចែកចាយនេះដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងខាងលើនេះ គ្រាន់តែជាឧទាហរណ៍ និងការពន្យល់មួយចំនួន ក្នុងន័យឲ្យតំណាងចែកចាយ ផលិតផលនានា បង្កើនការប្រុងប្រយ័ត្ននៅមុនពេលសម្រេចចិត្តទិញ (កាត់ស្តុក) ផលិតផលពីក្រុមហ៊ុនណាមួយយកទៅលក់បន្ដ ដែលមុខរបរបែបនេះវាហាក់ដូចជាការ បោ ក ប្រា ស់ គ្នីគ្នាបន្តៗ ដែលគេធ្លាប់ហៅថា បណ្ដាញទីផ្សារពីរ៉ាមីត ឬម៉ាឃីតធីងណេតវើក ដែលជាអាជីវកម្ម បោ ក ប្រា ស់ តៗគ្នា៕ ដកស្រង់ពី៖ ឧកញ៉ូសន៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


TAG


error: Content is protected !!