ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បាន ឃា.ត់ ខ្លួនជន ស ង្ស័.យ ម្នាក់ ឈ្មោះ ស្លេះ ខួច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ
រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធពី ប ទ លួ.ច។ នោះគឺយុវជនសង្ស័យ លួ.ចគាស់ក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈនៅតូចលក់ឥវ៉ាន់ចាបហ៊ួយក្នុងភូមិ ដើម្បីតាមរករង្វាន់។
សេចក្តីរាយការណ៍ បន្តថា នៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចំណុចតូបលក់អីវ៉ាន់ នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប
មានករណី ចោរ លួ.ច គាស់តូបលក់ឥវ៉ាន់របស់ ជ ន រ .ង គ្រោះ ឈ្មោះ ឡាញ់ សែន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ លក់ដូរចាប់ហួយ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ជ.ន រ .ង គ្រោះ និងប្រពន្ធឈ្មោះ អ៊ិន ដា បានបិទតូប រួចឡើងទៅសម្រាកនៅលើផ្ទះ លុះដល់ម៉ោង ០០ និង ១០ នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ជ.ន រ .ង គ្រោះ បានលឺសំឡេងឆ្កែព្រូសខ្លាំងៗ រហូតដល់ភ្ញាក់ពីដេក
និងបានលបមើល ក៏បានឃើញបុរសម្នាក់ កំពុងឈរក្នុងតូប ភ្លាមនោះ ជ.ន រ.ង គ្រោះ បានប្រាប់ទៅប្រពន្ធ និងបានរាយការណ៍តាមទូរស័ព្ទ ប្រាប់ទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន បន្ទាប់មក ក៏ ចា.ប់ ខ្លួនជន ស ង្ស័ .យ ម្នាក់នោះ ដែលមានឈ្មោះ ស្លេះ ខួច។
នៅពេល ចា.ប់ ខ្លួន ជ ន ស ង្ស័.យ បានសារភាពថា ខ្លួនពិតជាបានគាស់ទ្វារតូបពីក្រោយ ចូល លួ.ច ប្រាកដមែន ដោយខ្លួនបានគាស់គម្របកំប៉ុងស្រាបៀរ និងភេសជ្ជៈ ដើម្បីយកក្រវិល ទៅដូររង្វាន់។
ក្នុងនោះខ្លួនគាស់ខារ៉ាបាវ អស់ ៦កំប៉ុង គាស់ស្រាបៀរហ្គេងស្បឺក អស់ ២៤កំបុង និងភេសជ្ជៈ វឿក អស់ប្រហែលកន្លះកេស គាស់ឆែមពាន អស់ប្រហែល ៩កំប៉ុង គាស់គោជល់ប្រហែល ១២កំប៉ុង និងបានយកក្រវិល
ដែលត្រូវរង្វាន់ស្រាប់ ចំនួន ០៤ថង់ទៀត ដោយបម្រុងយកចេញទៅហើយ តែពេលនោះ ក៏ត្រូវបានសមត្ថកិច្ច មកទាន់ និង ចា.ប់ ឃា .ត់ ខ្លួនតែម្តងទៅ។
ពេល ចា.ប់ ខ្លួន ជ .ន ស ង្ស័ .យ សមត្ថកិច្ចបានដកហូតវត្ថុតាង ក្រវិលកំប៉ុង ទាំងស្រាបៀរ និងទាំងភេសជ្ជៈ ចំនួន ៥០០ក្រវិល ប្រគល់ជូន ជ .ន រ.ង គ្រោះ វិញ ហើយសមត្ថកិច្ច ចាត់ការបន្តលើយុវជន ដែលចង់បានរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈទាំង៕