ព័តមានទាន់ហេតុកាណ៏

អ្នក​ស្រី ទ្រីដាណា ពេលដឹងថា កុមារា ហុង ស្លា ប់ បានបង្ហោះសារយ៉ាងរំជួលចិត្តថា…(មានវីដេអូ)

629

កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោលគ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ដែលអ្នកខ្លះថាគ្នា លួ ច តែហើយក្រោយមកត្រូវបានអង្គការមួយយកចិញ្ចឹមបីបាច់នៅភ្នំពេញ។

បងប្អូនប្រហែលជាស្គាល់ក្មេងប្រុសម្នាក់នេះហើយ (ហុង) គាត់បាន ស្លា ប់ ហើយ ដោយសារ គ្រោះ ថ្នា ក់ ច រា ច រ ណ៍។ សូមវិញ្ញាណក្ខន្ធប្អូនហុង បានទៅកាន់សុគតិភព ហើយសង្ឃឹមថា ជាតិក្រោយប្អូនមិនអភព្វដូចជាតិនេះ។

ដោយឡែកមុននេះយោងតាមផេកទ្រី​ ដាណា បានបង្ហោះថា៖ ហឹម ចាត់ទុកថាអស់កម្មពារជាតិនេះចុះ អាហុង​ធ្លាប់ឃើញគេបង្ហោះ មើលរូបមើលវីដេអូក្មេងនេះអាណិតដែរតែធ្វើម៉េចគាត់ពេញចិត្តសេរីភាព ធ្លាប់ដើរហើរសេរីម្នាក់ឯងឃើញអង្គការយកទៅចិញ្ចឹមឱ្យរៀនសូត្រ ក៏លួ ចរត់មកក្រៅដើរសេរីម្នាក់ឯងដដែល។

ឃើញព័ត៍មានថាយប់មិញ គាត់តោងឡានគេលេងធ្លាក់ស្លា ប់​តាមពិត សារជាតិគាត់មិនអាក្រក់ទេ គាត់លួ ច មូតូ រ៉ឺមកគេក៏គ្រាន់ជិះលេងកំដរអារម្មណ៍ មិនដែលយកទៅណាទេ តែធ្វើម៉េច ជីវិតគ្មា នគោលដៅ គ្មានមេបា ខ្វះភាពកក់ក្ដៅ។

មិនដឹងថាគាត់មកប្រវត្តិមកពីណា តែផ្ដាំឪពុកម្ដាយគ្រប់រូប គួរមានទំនួលខុសត្រូវលើកូនចិញ្ចឹមឱ្យដឹងក្ដី កុំឱ្យក្លាយជាក្មេង អ នា ថា ដូចអាហុងនេះ​សូមឯង ទៅកើតជាតិថ្មី មានក្ដីសុខមានគ្រួសារដ៏កក់ក្ដៅមួយ» ។




error: Content is protected !!