ព័តមានទាន់ហេតុកាណ៏

ពូកែមែន ! កូនស្រីទាំង ២ របស់ឯកឧត្តម ហ៊ុន ម៉ាណែត មានសមត្ថភាពខ្លាំងដែល

289

រៀងប្លែកពីសព្វមួយដងបន្ដិច ថ្ងៃនេះខ្ញុំប្រើសិល្ប៍សរសេរអត្ថបទមួយនេះមកដាស់អារម្មណ៍មិត្តអ្នកអាន ដែលកំពុងតែស្ដ្រេសបែរអារម្មណ៍មករំភើបសប្បាយចិត្តវិញ។ ភាពរំភើបនោះ គឺយើងនឹងមករំលឹកពីអតីតកាលកូនស្រីទាំង ២ នាក់របស់លោកឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។

ជាការពិតណាស់ កូនស្រីទាំង ២ នាក់របស់លោកឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។ ដែលកូនស្រីច្បងមានឈ្មោះថា ហ៊ុន ពេជ្រមុនី្នវរលក្ខណ៍ និងកូនស្រីទី២ មានឈ្មោះថា ហ៊ុន ពេជ្រមុន្នីលីណ។

ជាមួយគ្នានេះផងដែរ ជាដំបូងខ្ញុំសូមរំលឹកពីប្រវត្តិកូនស្រីច្បងរបស់លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី គឺកុមារី ហ៊ុន ពេជ្រមុនី្នវរលក្ខណ៍ ជាក្មេងដែលស្រលាញ់ការរៀនសូត្រ និងប្រឹងរៀនដែលធ្លាប់បានចេញទៅប្រឡងព្យាណូនៅប្រទេសសឹង្ហបូរីកាលពីថ្ងៃទី២២កក្កដា ឆ្នាំ២០១៧។

កុមារី ហ៊ុន ពេជ្រមុន្នីវរលក្ខណ៍ បានទទួលចំណាត់ថ្នាក់លេខ២ក្នុងចំណោមសិស្ស ៣ នាក់ដែលបានចូលប្រឡងនៅប្រទេសសឹង្ហបូរី។ ក្រៅពីការលេងព្យាណូ កុមារីមួយនេះអាចសរសេរ និងនិយាយភាសាចិន អង់គ្លេសបានយ៉ាងល្អ ក្រៅពីភាសាខ្មែរដែលជាភាសាដើមកំណើត។ យ៉ាងណាមិញកុមារីរូបនេះ ចេះរាំរបាំបុរាណខ្មែរ គូរគំនូរ និងចេះច្រៀងទៀតផង នេះបើតាមប្រភព “samdechhunsen”។

ចំណែកឯ កូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី គឺកុមារី ហ៊ុន ពេជ្រមុន្នីលីណ គឺធ្លាប់ចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។ ប៉ុន្តែកុមារីរូបនេះតស៊ូព្យាយាមយ៉ាងខ្លាំងរហូតដល់រូបគេឡើងទទួលតំណែងជាកំពូលតារាងក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាប្រចាំតំបន់អាស៊ី (Asia s Top 100 Students) និងកម្រិតពិភពលោក (World Top 100 Students)។

តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យា «Mathletics» នេះបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងក្នុងតំបន់អាស៊ី និងពិភពលោកជាមួយនឹងពិន្ទុ ១៣,១០១។

គួរបញ្ជាក់ថា សមត្ថភាពរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា ទទួលបានចំណាត់ថ្នាក់លេខ១ នៅលើតារាងប្រកួតប្រជែងគណិតវិទ្យា ដែលនេះ គឺជាមោទនភាពមួយរបស់កម្ពុជា ហើយក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ បានបង្ហាថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ នេះបើយោងតាម cpp ។

នៅក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា “ភាពវ័យឆ្លាតរបស់មនុស្សមិនស្ថិតនៅលើមនុស្សនោះកើតក្នុងប្រទេសធំ ប្រទេសមានសេដ្ឋកិច្ចរុងរឿង ឬប្រទេសនោះជាប្រទេសតូច ឬមានសេដ្ឋកិច្ចមិនរីកចម្រើននោះឡើយ ពោលមនុស្សជាតិកើតក្នុងប្រទេសតូច ប្រទេសក្រីក្រ ក៏មានសមត្ថភាពឆ្លាតវៃដូច ឬឆ្លាតជាងប្រទេសមានសេដ្ឋកិច្ចរុងរឿង ប្រទេសធំផងដែរ។

ជាការពិតណាស់ ប្រទេសកម្ពុជារបស់យើងមានក្មេងដែលមានសមត្ថភាពអស្ចារ្យជាច្រើន ដូច្នេះខ្ញុំតាំងនាមជាអ្នកនិពន្ធផ្នែកកុមារសូមលើកទឹកចិត្តឱ្យកូនខ្មែរទាំងអស់គ្នាប្រឹងប្រែង ដើម្បីកសាងប្រទេសជាតិយើងឱ្យរឹងមាំ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




error: Content is protected !!