ព័តមានទាន់ហេតុកាណ៏

ជីវិតមិនទៀង ! បាត់មុខយូរ ពីសិល្បះស្ងាត់ៗ ស្រាប់តែគេឃើញ ម៉ៅ ស៊ីណាត វេចខោអាវដាក់ឡានដើរលក់តាម…

304

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ជាមិនខានតារាចម្រៀងស្រី អ្នកនាង ម៉ៅ ស៊ីណាត ម្ចាស់បទ «បើឡឹងកុំខេង» ដែលបានបាត់មុខពីសិល្បៈអស់មួយរយៈធំ ធ្វើឱ្ យម ហា ជ ន អ្នកគាំទ្រមានក្ដីនឹករឭកជាខ្លាំង ហើយបន្ទាប់ពីស្ងាត់សិល្បៈ គ្មាន ម ហា ជ ន ណាម្នាក់បានដឹងច្បាស់ទេថា តារាចម្រៀងរូបនេះទៅធ្វើអ្វីនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះពិតធ្វើឱ្យ ម ហា ជ ន អ្នកគាំទ្រស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីឃើញតារាចម្រៀងល្បីអ្នកនាង ម៉ៅ ស៊ីណាត បើឡានលក់សម្លៀកបំពាក់តាមដងផ្លូវ។ ធ្លាប់តែឃើញតារាស្រីរូបនេះ ឡើងឆាកតែងខ្លួនស្អាតៗ ដល់ពេលមកឃើញទិដ្ឋភាពបែបវេចស្ពាយខោអាវលក់បែបនេះ ពិតធ្វើឱ្យមហាជនកើតក្តីស្រឡាំងកាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញតារាចម្រៀងស្រី អ្នកនាង ម៉ៅ ស៊ីណាត ប្តូរជាជីពលក់ដូរខោអាវតាមផ្លូវបែបនេះ អ្នកនាងក៏បានបង្ហោះសារឱ្យដឹងដែរថា «គេអាចឃើញរូបដែលខ្ញុំថតហ្នឹង គេនឹងដៀ ល ខ្ញុំ ហើយក៏ធ្លាប់គេដៀ លរួចមកហើយ ទាមិនចេះឡើងទ្រើង អត់ចង់ឡើងទ្រើងមាសនរណាឡើយ (មិនខ្វះ) តែមិនចង់បានទ្រើងមាសគេទេ ចង់បានអ្វីដែលជាខ្លួនឯង ខ្ញុំមិនចង់បានទ្រើងមាស បាយលាយទឹកភ្នែកទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានោះ អ្នកនាង ម៉ៅ ស៊ីណាត ក៏បានបន្ថែមទៀតថា «អ្វីក៏អាចធ្វើបានលើលែងលួចគេ»។ ទន្ទឹមនឹងនោះ គេក៏ឃើញអ្នកគាំទ្របានចូលទៅខមមិនសរសើរ និងផ្ដល់កម្លាំងចិត្តយ៉ាងច្រើនព្រោងព្រាតដល់តារាស្រីរូបនេះផងដែរ ដែលមានការតាំងចិត្តខ្ពស់៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




error: Content is protected !!