ព័តមានទាន់ហេតុកាណ៏

រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីបំភ្លឺករណីប ង្ខាំ .ង និង ប ង្ខំ បុគ្គលិកចំនួន៤៣៧ជិត២ឆ្នំា និងមានមនុស្ស ស្លា .ប់ ម្នា ក់

19

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាននៅ ថ្ងៃទី៣០ ខែកញ្ញានេះ ពីករណីផ្ទុះឆ្លងកូវីដ នៅក្នុងកាស៊ីណូ ដឺសេនជូរី នៅតំបន់អូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺត្រូវបានអាជ្ញាធរសមត្ថកិច្ច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅធ្វើតេស្ត រកឃើញឆ្លងកូវីដ ចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ ប៉ុន្តែអាជ្ញាធរ បានយកទីតាំងកាស៊ីណូនោះ ធ្វើជាកន្លែងព្យាបាល និងធ្វើចត្តាឡីស័កបុគ្គលិកកាស៊ីណូ ដែលមានថៅកែចិន នៅទីនោះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្តីប្រកាស នៅកាស៊ីណូនោះ រកឃើញបុគ្គលិកជាស្ត្រីខ្មែរច្រើននាក់ ឆ្លងកូវីដ ហើយក្រុមគ្រូពេទ្យ ផ្តល់ជម្រើស ២ ឲ្យអ្នកវិជ្ជមានកូវីដ ដោយអនុញ្ញាតឲ្យចេញទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ និងស្នាក់នៅសម្រាកព្យាបាល ក្នុងកាស៊ីណូនោះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិកកាស៊ីណូ ជ្រើសរើសយកការសម្រាកព្យាបាល នៅក្នុងកាស៊ីណូនោះ ដោយមានក្រុមគ្រូពេទ្យខេត្តព្រះសីហនុ ពិនិត្យព្យាបាល ឲ្យថ្នាំលេប ព្រមទាំងបង្កើតក្រុមតេឡេក្រាម ទាក់ទងគ្នាទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីប្រកាសលើកឡើងថា នៅថ្ងៃទី២៩ ខែកញ្ញា ម៉ោងប្រមាណ ៩ និង២១នាទី មានអ្នកផ្ញើសារចូលក្នុងគ្រុបតេឡេក្រាម ( ទប់ស្កាត់ Covid19 ) ដោយបានប្រាប់ថា មានអ្នកជំងឺម្នាក់ ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ ២៨ឆ្នាំ មានអាការៈក្អួត ពេលនោះ ក្រុមគ្រូពេទ្យ ក៏បានមកពិនិត្យ និងផ្តល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាមដានអាការៈជំងឺរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ម៉ោង ៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺដដែល មានអាការៈមិនធូរស្រាល និងបាត់បង់ជាតិទឹកជាច្រើន ហើយត្រូវបានរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោង ក៏បាន ស្លា.ប់ បា .ត់ ប ង់ ជីវិតតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម រ ណ ភា ព របស់ស្ត្រីបុគ្គលិកកាស៊ីណូនេះ ត្រូវក្រុមគ្រូពេទ្យជំនាញ បញ្ជាក់ថា ដោយសារតែគាត់ ពុ ល អាហារ ( ក្អួត ) និងបាត់បង់ជាតិទឹកច្រើនពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ សេចក្តីប្រកាសដដែល លើកឡើងថា រហូតដល់ម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី៣០កញ្ញានេះ មានអាខោនហ្វេសប៊ុក ឈ្មោះ Doung Chan Sreypov បាន Live ផ្ទាល់ ដោយមានគ្នា ៥នាក់ និងបាន ចោ ទ ប្រ កា ន់ មកលើអាជ្ញាធរខេត្តថា ពួកខ្លួន បានធ្វើតេស្តមានវិជ្ជមានកូវីដ១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែសេចក្តីប្រកាសលើកឡើងថា ពួកគេទាំងអស់គ្នា ត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាកគ្រូពេទ្យ នៅទីតាំងអគារធ្វើការរបស់គាត់ ដែលត្រូវបានរដ្ឋបាលខេត្ត កំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ១៩។ រហូតដល់ម៉ោង ៤រសៀ ថ្ងៃទី៣០កញ្ញានេះ អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានទៅអញ្ជើញពួកគាត់ ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យ តែពួកគាត់មិនចុះពីលើអាគារនោះទេ។ រហូតដល់ម៉ោង ៧ និង ២៧នាទីយប់ ទើបគាត់ចុះមកជួបក្រុមការងារ ហើយបាន ប ដិ សេធ មិនព្រមទៅព្យាបាល នៅមន្ទីរពេទ្យនោះទេ គឺសុំស្នាក់នៅ និងព្យាបាល នៅទីតាំងកន្លែងធ្វើការរបស់គាត់ដដែល ហើយបានសន្យាថា នឹងធ្វើការ Live ផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួកគាត់ មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្តព្រះសីហនុវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងថា មានការ ប ង្ខាំ .ង និង ប ង្ខំ បុគ្គលិក ឲ្យធ្វើការ នៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការព្រមព្រៀង ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ប្រកាសថា រដ្ឋបាលខេត្ត នឹងធ្វើការស៊ើបអង្កេតឲ្យបានលម្អិតបំផុត។ ករណីរកឃើញ មានប្រព្រឹត្ត ប ទ ល្មើ ស នោះរដ្ឋបាលខេត្ត នឹងចាត់ការទៅតាមផ្លូវច្បាប់ ដោយគ្មានការ លើ ក លែ ងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកថា នៅថ្ងៃទី៣០ ខែកញ្ញានេះ មាននារីម្នាក់ អះអាងថា ជាបុគ្គលិកបម្រើការងារ នៅក្នុងកាស៊ីណូ ហ្គែមអនឡាញ ឈ្មោះ «ដឺសេនជូរី» ស្ថិតនៅតំបន់អូរ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានថតវីដេអូ ផ្សាយផ្ទាល់ តាមហ្វេសប៊ុក និងលើកឡើងថា មានមិត្តរួមការងារម្នាក់ បាន ស្លា .ប់ ដោយសារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ និងមានបុគ្គលិក ៤៣៧នាក់ទៀត បានឆ្លងជំងឺកូវីដ-១៩ ទាំងអស់នៅក្នុងកាស៊ីណូនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនីហ្វេសប៊ុក Vann Makara បានអោយដឹងទៀតថា ទោះបីឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ប៉ុន្តែខាងម្ចាស់កាស៊ីណូ មិនបានអនុញ្ញាតឲ្យពួកគាត់ (បុគ្គលិក) ទៅព្យាបាលនោះទេ ដោយនិយាយលួងលោម អោយពួកគាត់ធ្វើការ ហើយអោយប្រាក់ឈ្នួលច្រើនជាងមុន។ បើអ្នកមិនព្រមធ្វើ គឺត្រូវ ឃុំ ទុ ក ដោយអោយថ្នាំលេប ហើយគ្មានគ្រូពេទ្យប្រចាំការ ដើម្បីមើលថែពួកគាត់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិកផ្សេងៗទៀត សំណូមពរដក់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ យកពួកគាត់ទៅព្យាបាល នៅមន្ទីរពេទ្យផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី៣០កញ្ញានេះ នារីជាបុគ្គលិកម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានទូរសព្ទប្រាប់វិទ្យុក្នុងស្រុកមួយ ពីខាងក្នុងកាស៊ីណូ អោយដឹងថា ថៅកែកាស៊ីណូ បានបិទខ្ទប់បុគ្គលិកកម្មករ ដែលបម្រើការងារនៅខាងក្នុង ចំនួន៤៣៧នាក់ រយៈពេល ១ឆ្នាំ ៦ខែហើយ មិនឲ្យចេញមកក្រៅ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយក្រុមហ៊ុនបន្ថែមប្រាក់ឧបត្ថម្ភឲ្យ ៣០ភាគរយ លើប្រាក់ខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីជាបុគ្គលិកដដែលនោះ បានអះអាងទៀតថា ថៅកែរបស់ពួកគេ បានដាក់វិធានការគ្រប់គ្រងបុគ្គលិកកម្មករយ៉ាងតឹងរឹង ដោយសារខ្លាចឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឲ្យចេញក្រៅកាស៊ីណូទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិកនៅក្នុងនោះ ដែលមានកិច្ចសន្យាពីដំបូង ជាមួយថៅកែកាស៊ីណូ ថាអ្នកដែលត្រូវវេនសម្រាក (ថ្ងៃឈប់) ឬមានការចាំបាច់នៅឯផ្ទះ ដូចជា ឳពុកមា្តយឈឺ ជាដើម គឺមានការអនុញ្ញាតពីក្រុមហ៊ុន ឲ្យចេញក្រៅបាន។ ប៉ុន្តែក្រុមបុគ្គលិកបានអះអាងថា ខាងកាស៊ីណូ ធ្វើផ្ទុយពីកិច្ចសន្យាទាំងស្រុង ហើយពួកគេ បានជាប់នៅក្នុងកាស៊ីណូ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។ ពេលនេះ ពួកគេមានការបារម្ភខ្លាំងដោយមនុស្សជាង ៤០០នាក់ នៅក្នុងកាស៊ីណូនោះ បានឆ្លងជំងឺកូវីដទាំងអស់គ្នា ព្រមទាំងមានអ្នក ស្លា .ប់ ម្នាក់ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




error: Content is protected !!