ព័តមានទាន់ហេតុកាណ៏

ក្តៅៗ ស្នងការរងខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកចំនួន៦៧៥ហិកតា អោយរដ្ឋវិញ …

27

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹង នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ថាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមួយរូបគឺ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចចំនួន ៦៧៥ហិកតា ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង មកអោយរដ្ឋវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា ដីជាង៦០០ហិកតានេះ គឺលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ បានប្រគល់អោយរដ្ឋវិញ កាលពីថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានណែនាំ ឱ្យអ្នកដែលពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹក នៅតំបន់បឹង ទន្លេសាប បើចង់បន្ធូរបន្ថយទោស ត្រូវចេញមកសារភាពជាបន្ទាន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ រយៈសារសំឡេងពិសេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមត្ថកិច្ចទាំងអស់ត្រូវតែចាប់ ខ្លួនចំពោះអ្នកណាដែលបានបំពានច្បាប់ ជាមួយនឹងបទ បញ្ញត្តិទាំងឡាយ ដែលធ្លាប់បានដាក់ចេញនាពេលកន្លង មក ពាក់ព័ន្ធនឹងការរំលោភ កាប់បំផ្លាញដីព្រៃលិចទឹកនៅ ជុំវិញបឹងទន្លេងសាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោបានបញ្ជាឱ្យឯកឧត្តម ឱម យ៉ិនទៀង ដឹក នាំក្រុមការងារចុះស្រាវជ្រាវ តើមន្ដ្រីណាខ្លះ ដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំនូវសំណុំ រឿងបញ្ជូនទៅតុលាការកាត់ ទោសទាំងអស់ រាជរដ្ឋាភិ បាល ពិតជាមានការនឿយ ហត់ និងគ្មានឱកាសដើម្បីអប់រំទៅលើបញ្ហាដែលអ្នកទាំងនេះធ្វើទៀតទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចងចាំឱ្យច្បាស់ថា យើងពុំមានពេលអប់រំទេ ប៉ុន្ដែច្បាប់ទើបអាចដោះស្រាយបាន ត្រូវចាប់បញ្ជូនទៅកាន់តុលាការ ហើយដកហូតដីនោះត្រឡប់ មកវិញ រហូតដល់រឹបអូសនូវសម្បត្តិទាំងឡាយ ដែលពួក គេមានបាន ដែលមានចេញមកពីការល្មើសច្បាប់ នៅក្នុងក្របខណ្ឌ នៃការកាប់ព្រៃលិច ទឹកក្នុងតំបន់ទន្លេសាបនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




error: Content is protected !!