ព័តមានទាន់ហេតុកាណ៏

ចូលរួមត្រេកអរផង! រកឃើញអ្នកចា ក់វ៉ាក់សាំងទី៣លាននាក់ហើយ គាត់ជាស្ត្រីមេម៉ាយនឹងទទួលបានជំនទួយឧបត្ថម្ភរហូតទៅដល់

871

បើតាមគណនីផេក PNN News បានបង្ហោះថា “សម្តេចតេជោ​បញ្ជាក់ថា​ យេីងរកឃើញបុគ្គលដែលបានចា-ក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។

សម្តេច​តេជោ​ :​ គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើងចា-ក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលបានចា-ក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។

ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀលដែល លោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃ
ស្អែក។

យើងសម្រេចបាននូវការចា-ក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចា-ក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចា-ក់៕




error: Content is protected !!